FOOD (Last Update 21 July 2016)

អង្គការសហពន្ធ័អភិវឌ្ឃន៍មុខរបរ (ហ្វូត) មានចក្ខុវិស័យ ក្នុងការជួយទ្រទ្រង់ កសិករខ្នាតតូច សហគមន៍ជនបទ ដើម្បីឆ្ពោះទៅរកការអភិវឌ្ឃន៍ប្រកបដោយនិរន្តរភាព។

FOOD បង្កើតឡើងនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៤ តាមរយៈ បុគ្គលិកស្មគ្រ័ចិត្តមួយក្រុមដែលមានឆន្ទះ នៅក្នុងការបន្តការជ្រោមជ្រែងការអភិវឌ្ឍន៍សហគមន៍តាមរយៈការពង្រឹងភាពជាម្ចាស់ការដើម្បីចូលរួមធ្វើការអភិវឌ្ឍន៍គ្រួសារ និងសហគមន៍។

ទស្សនៈវិស័យ
អង្គការសហព័ន្ធអភិវឌ្ឍន៍មុខរបរ (ហ្វូត) ប្រាថ្នាចង់ឃើញកសិកខ្នាតតូច សហគមន៍ជនបទ បានចូលរួមប្រើ ប្រាស់ធនធានមូលដ្ឋាន ប្រកបដោយ ប្រសិទ្ធភាពដើម្បីសម្រេចគោលដៅ អភិវឌ្ឍន៍យូរអង្វែង។

បេសកកម្ម
អង្គការសហពន្ធ័អភិវឌ្ឍន៍មុខរបរ (ហ្វូត) រួមចំណែកធ្វើឲ្យ សមាជិក និងសហគមន៍ទាញយក និងប្រើប្រាស់ ធនធានដើម្បីចាប់ផ្តើម និងពង្រីកមុខរបរចិញ្ចឹមជីវិតតាមរយៈការទទួលបាននូវការកសាងសម្ថតភាព ធន ធានគម្រូ។

គុណតម្លៃ

  • តម្លាភាព (Transparency)
  • ការទទួលខុសត្រូវ (Responsibility)
  • ការបើកចិត្តទូលាយក្នុងការបង្កើនទំនាក់ទំនង និងចែករំលែកបទពិសោធន៍ (Open Communication and Sharing Experience)
  • ការបម្រើ និងជួយគ្នាដោយដោយស្មោះត្រង់ (Valet Honesty )
  • ការផ្តល់សិទ្ធអំណាច (Empowerment)

Leave a comment